ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ
ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងការអនុវត្តថវិការចំណូល-ចំណាយ
៩ខែដើមឆ្នាំ២០២៤ របស់មន្ទីរជំនាញ ដែលធ្វើឡើងក្រោមអធិបតីភាព លោក ប៉ូច សាអែម
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីលោក
លោកស្រីប្រធានមន្ទីរអង្គភាពជ៉ំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។
សូមអរគុណ!